ព្រៃវែង៖ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការ សម្របសម្រួលនីតិវិធីពី លោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង។ នៅវេលាម៉ោង១៥ និង ៣០ នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពាមរក៏ បានចុះបង្ក្រាបបទល្មើស រក្សាទុកនិងជួញដូរ គ្រឿងញៀននៅ ចំនុចភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វៀង ធីធូ ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិវៀតណាមរស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ចាប់យកវត្ថុតាងរួមមាន៖
១- ម្សៅក្រាមពណ៌សចំនួន ២៣កញ្ចប់តូចទម្ងន់៣,៤៨ ក្រាម (ថ្លឹងទាំងសំបកថង់)
២- កន្ទ្រៃ ចំនួន ០២
៣-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី៕