ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោអធិបតីភាព ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយរងសេនាធិការ ឯកឧត្តម ស្នងការ ស្នងការរង នាយកសាលាទាំង២ មេបញ្ជាការរង និងជានាយសេនាធិការ តាមបណ្តារាជធានី ខេត្ត និងនាយការិយាល័យ ព្រមទាំងមេបញ្ជាការ វរសេនាតូច កងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
