ក្រចេះ៖ នៅវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ សហការណ៍ជាមួយរដ្ឋបាលព្រៃឈើ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរឹបអូសឈើដែលឈ្មួញលាក់ទុក ត្រង់ចំណុច ក្រោយវត្តស្រែត្រែង ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយរឹបអូសបានឈើសុក្រំមានចំនួន ២៤២ ដុំ ស្មើនឹង ៩៥,៣០ ម៉ែត្រត្រីគុណ
បច្ចុប្បន្នវត្ថុតាងប្រគល់ឱ្យរដ្ឋបាលព្រៃឈើខ្សារ ដើម្បីបន្តនីតិវិធី៕