You are currently viewing ក្រុមការងារការិយាល័យ ការងារទំនាក់ទំនងកិច្ចការសាធារណៈ នាំយកថវិកា ២,៤00.000 រៀល ទៅជូនអាវុធហត្ថដែលកំពុងព្យាលជំងឺ

ក្រុមការងារការិយាល័យ ការងារទំនាក់ទំនងកិច្ចការសាធារណៈ នាំយកថវិកា ២,៤00.000 រៀល ទៅជូនអាវុធហត្ថដែលកំពុងព្យាលជំងឺ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ ការិយាល័យ ការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហីុ ស្នងការរង ស្នងការដ្ឋាន កសាងកម្លាំង និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួនៈ២,៤00.000.៛(ពីលានបួនសែនរៀលគត់)

ដែលបានមកពីការជួយឧបត្ថម្ភ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១.០០០.០០០រៀល និង លោកឧត្តមសេនីយ៏ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំង ចំនួនៈ៤០០.០០០រៀល ព្រមទាំងមានការចូលរួមពីនាយ នាយរងការិយាល័យការងារទំនាក់ទំនងកិច្ចការសាធារណៈ ចំនួន១.០០០.០០០រៀល ទៅជូនដល់លោកអនុសេនីយ៏ទោ លឹម គា(អ្នកយកព័ត៌មាន.អ.ហ.ផ.ទ.) ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងស្តាំម្ខាងដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យ ១.៧៩ ៕