ស្វាយរៀង៖ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើពិធីហូបបាយសាមគ្គី ជាមួយកីឡាករអុំទូក ព្រះខ័នមានជយ័បារមីបូពា៌ ជាទូកកងរាជអាវុហត្ថ ខេត្តស្វាយរៀង
ដែលបានផ្ដល់កិត្តិយស និងលើកមុខមាត់ដល់កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដែលបានប្រណាំងឈ្នះ និងជាប់ចំណាត់ថ្នាក់ លេខ២ ទូកខ្នាតអន្តរជាតិ ក្រោយពីលោកឧត្តមសេនីយ៍ត្រី បានទទួលពានពីកីឡាកររួច លោកឧត្តមសេនីយ៍ ក៏បានផ្តល់សម្ភារៈ និងថវិការដល់កីឡាករមានអង្ករចំនួន ៣៥បេ ទឹកផ្លែឈើចំនួន ៣៥ កេះ មីចំនួន ៣៥កេះ និងថវិការចំនួន ៤,៥០០ ដុល្លា បន្ថែមលើប្រាក់រង្វាន់ចំណាត់ថ្នាក់ដែលមានទឹកប្រាក់ ១៥លានររៀល ៕