ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំងពីរ និងនាយ នាយរងការិយាល័យ ព្រមទាំងមេបញ្ជាការកងវរៈសេនាតូច អន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ព្រហ្ម ចាន់រិទ្ធី នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសេចក្កីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារនិង តម្លើងឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថរូចមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍ថា៖ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហានរងនៃកងរាជអាវុធហត្ថ ទាំងអស់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។ ការតម្លើងឋានន្តរសក្តិ និងប្រកាសមុខងារនាយទាហាននៃកងរាជអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរងអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ជាចុងក្រោយ ឯកឧត្តម ក៏បានក្រើនរំលឹកដល់នាយទាហាន នៃកងរាជអាវុធហត្ថដែលទើប ទទួលការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ នៅថ្ងៃនេះ ត្រួវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗ ទាំងអស់ទោះបីនៅក្នុងតម្លៃណាក៏ដោយ ដាច់ខាតមិនឱ្យបដិវត្តព៌ណបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ហើយត្រូវតែការពាររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាននៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:October 30, 2017
- Post category:កសាងកម្លាំង / កំណែទម្រង់ / បញ្ជាដឹកនាំ