You are currently viewing លោកមេបញ្ជាការដាក់បទបញ្ជាដល់អាវុធហត្ថទាំងអស់ពង្រឹងសណ្តាប់ធ្នាប់និងការពារសន្តិសុខក្នុងមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ

លោកមេបញ្ជាការដាក់បទបញ្ជាដល់អាវុធហត្ថទាំងអស់ពង្រឹងសណ្តាប់ធ្នាប់និងការពារសន្តិសុខក្នុងមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ

អហ.បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំដាក់បទបញ្ជាដល់កងរាជអាវុធហត្ថ មេបញ្ជាមូលដ្ឋានទាំង៩ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសណ្តាប់ធ្នាប់និងធ្វើការការពារសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន​ ជូនដល់ប្រជាពលរដ្ឋរស់នៅឲ្យបានសុខសាន្ត។នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ថ្មីៗនេះនៅរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនមានករណីប្លន់ប្រដាប់អាវុធដោយមានការបាញ់សម្លាប់យកម៉ូតូនិងបាញ់សម្លាប់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស្រស់ៗជាហេតុធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការភ័យខ្លាចយ៉ាងខ្លាំង។ដូច្នេះទើបលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បើកកិច្ចប្រជុំដើម្បីដាក់បទបញ្ជាដល់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និង ស្នាក់ការសន្តិសុខ ធ្វើការពង្រឹងការពារសន្តិសុខនៅតាមមូលដ្ឋាន។ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះបន្តទៀតថាមិនត្រឹមតែករណីប្លន់នោះទេ លោកឲ្យកងរាជអាវុធហត្ថទាំងអស់យកចិត្តទុកដាក់លើករណីចរាចរណ៍ចែកចាយនិងជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ជូញដូរផ្លូវភេទនិងជួញដូរកុមារជាដើម។ជាពិសេសត្រូវធ្វើការតាមដានយកសាវតាជាតិឲ្យបានច្បាស់ពីជនដែលបានចេញពីពន្ធនាគារតើជននោះធ្វើអ្វីបន្តដើម្បីងាយស្រួលកំណត់នៃមុខសញ្ញា។ក្នុងកិច្ចប្រជុំនោះដែរលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានធ្វើការកោតសសើរដល់កំលាំងមូលដ្ឋាន ក្រុងស្រុកនិងស្នាក់ការសន្តិសុខដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យរស់នៅបានសុខសាន្តផងដែរ៕
851335963_36537_8281461055145835618

851322223_18805_3857086432508101656