You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នាំយកថវិកា និងសម្ភារៈមួយចំនួន ទៅសួរចុះសុខទុក្ខចំណុះទូក ង ដែលត្រូវទៅប្រកួតនៅរាជធានីភ្នំពេញ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នាំយកថវិកា និងសម្ភារៈមួយចំនួន ទៅសួរចុះសុខទុក្ខចំណុះទូក ង ដែលត្រូវទៅប្រកួតនៅរាជធានីភ្នំពេញ

ព្រៃវែងៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី បាននាំយកថវិកា និងសម្ភារៈមួយចំនួន ទៅសួរចុះសុខទុក្ខចំណុះទូក ង ដែលមានឈ្មោះ ពាមមានជ័យ បារមីទួលត្រាស់ ជាទូកស្ថិតនៅក្នុង វត្តទួលត្រាស់ ភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលនឹងត្រូវទៅចូលរួមប្រណាំងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញថ្ងៃទី០២ វិឆ្ឆិកា ២០១៧។

សម្ភារៈដែលត្រូវបាននាំយកទៅនោះរួមមានថវិកាចំនួន ៧ លានរៀល ទឹកបរិសុទ្ធ ចំនួន ២០០ យួ គោជល់ចំនួន ០៥ កេះ អាវយឺតចំនួន ២០០ អាវ មួក១០០ អង្ករចំនួន ៣០០ គីឡូក្រាម ។