ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងករណីក្លែងបន្លំឯកសណ្ឋាន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ង៉ែត វ៉ុន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មន្ត្រីដដែលបានបន្តទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ម៉ូតួចំនួន០១គ្រឿង
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងឯកសណ្ឋាន កងរាជអាវុធហត្ថចំនួន០២កំប្លេ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។