You are currently viewing ជនសង្ស័យ៣នាក់ត្រូវកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះឃាត់ខ្លួនពីបទហឹង្សាដោយចេតនា

ជនសង្ស័យ៣នាក់ត្រូវកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះឃាត់ខ្លួនពីបទហឹង្សាដោយចេតនា

អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទេព សាមាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបជាយោធិនក្នុងកងពលតូចថ្មើរជើងលេខ៥១ រស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យចំនួន៣នាក់ពីបទហឹង្សាដោយចេតនា។ជនសង្ស័យទាំង៣នាក់នោះ ១/មានឈ្មោះ ជូន ហៀង ភេទប្រុស អាយុ១៨ឆ្នាំ ២/ឈ្មោះ ភួយ បរិបូណ៍ ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ នួន មុន្នីឬទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣នាក់នេះរស់នៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមុនពេលកើតហេតុនៅយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ជនរងគ្រោះបានអង្គុយហូបបាយនៅមុខផ្ទះជាមួយក្រុមគ្រួសារ ស្រាប់តែពេលនោះមានបុរស់ម្នាក់បានមកប្រាប់ឈ្មោះទេពសាមាន ថាមានក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាតាមផ្លូវពេលនោះឈ្មោះ ទេព សាមាន បានរត់ទៅធ្វើការសួរនាំក្មេងទាំង២ក្រុមនេះកុំឲ្យឈ្លោះគ្នាស្រាប់តែពេលនោះក្មេងទាំង២ក្រុមមិនស្តាប់ក៏កើតមានទំនាស់ជាមួយជនរងគ្រោះពេលនោះជនសង្ស័យទាំង៣នាក់បានយកដាវសាំុម៉ូរៃកាប់ទៅលើឈ្មោះទេព សាមាន ទាំងគំរោលប៉ុន្តែពុំមានរបួសស្នាមអ្វីនោះទេព្រោះគេចផុតហើយជនដៃដល់ក៏គេចខ្លួនបាត់អស់។លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាក្រោយពេលទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចហើយលុះនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោកបានចាត់ឲ្យលោកវរះសេនីយ៍ ត្រីស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះចុះធ្វើការស្រាវជាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅចំណុចភូមិ ភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាក្រោយពេលឃាត់ខ្លួនជនស្ស័យទាំង៣នាក់រួចមកបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។នៅមុខអាវុធហត្ថជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានដេញកាប់ទៅលើឈ្មោះ ទេព សាមាន ពិតប្រាកដមែន។ជនសង្ស័យទាំង៣នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ហើយ៕
851335195_36772_9211648885193195975