អហ.កោះកុង៖ កាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការ ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកស្រែអំបិល បានចុះអនុវត្តដីបង្គាប់ឱ្យចាប់ខ្លួនលេខ ២០២៤ តព/១៥ ចុះថ្ងៃទី ២៨.១២.២០១៥ របស់លោក មីន មករា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង ។
ជនសង្ស័យដែលមាន ឈ្មោះ ហេង វណ្ណដា ហៅ ឡុង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អង្គភាពសឹករងស្រុកស្រែអំបិលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅត្រង់ចំណុច ភូមិ ឃុំ ស្រុកស្រែអំបិល ខេត្តកោះកុង ។
បើតាមប្រភពព័ត៌មាន ជនសង្ស័យ ហេង វណ្ណដា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិត្រពាំង ឃុំ+ស្រុកស្រែអំបិល កាលពីអំឡុងឆ្នាំ២០១៤ ។ បច្ចុប្បន្ន ឃាត់ខ្លួន នៅ អ ហ ខេត្តកោះកុង៕