You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព និងស្ថានការណ៍នយោបាយនៅកម្ពុជា

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព និងស្ថានការណ៍នយោបាយនៅកម្ពុជា

ស្វាយរៀងៈ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាព និងស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។

កិច្ចប្រជំុនេះ លោកមេបញ្ជាការ បានដាក់ទិសដៅ លេីកកំពស់ស្មារតី និងអប់រំណែរនាំ ដល់មន្ត្រីក្រោមឱវាទអោយយល់ជ្រាបអំពី បដិវត្តពណ៌ និង ពន្យល់ដល់ក្រុមគ្រួសារ អោយយល់ពីទង្វើដែលធ្វើអោយបង្កភាពចលាចលដល់សង្គម។