ព្រះវិហារៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម
ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវរងារចំនួន១៥៣អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងកម្លាំងកងអនុសេនាធំចល័តប្រចាំការខេត្តព្រះវិហារ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ស្នាក់ការ សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។