ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក លោកស្រី នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល ដែលបានរួមជាមួយឯកឧត្តម ក្នុងការខិតខំប្រឹងប្រែង តស៊ូពុះពារនូវរាល់ឧបសគ្គ និងការលំបាករាប់មិនអស់ ដើម្បីបុព្វហេតុកសាងអង្គភាពនិងប្រតិបត្តិនូវតួនាទី ភារកិច្ច រួមចំណែករ៉ាប់រងកិច្ចការធានា ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋពេលជួយប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ ជាទីគោរពស្រលាញ់នៃយើង។
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូន នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:November 2, 2017
- Post category:បញ្ជាដឹកនាំ / សារជូនពរ