You are currently viewing សកម្មភាពកងរាជអាវុធហត្ថ ចេញធ្វើប្រតិបត្តិការបង្ការ ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

សកម្មភាពកងរាជអាវុធហត្ថ ចេញធ្វើប្រតិបត្តិការបង្ការ ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

កម្លាំងកងរាជអាវុធហត្ថ តែងតែពង្រឹង យកចិត្តទុកដាក់ទៅលើ សុវត្ថិភាព ស្ថេរភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ មិនថាស្ថិតនៅកាលៈតេសៈយ៉ាងណាក៏ដោយ
ដើម្បីអោយសណ្តាប់ធ្នាប់ក្នុងសង្គម មានភាពល្អប្រសើរ និងបង្កភាពងាយស្រួលក្នុងការរកទទួលទានសំរាប់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងទាំងអស់នេះ គឺជាសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថតាមបណ្តា រាជធានី-ខេត្ត បានចេញធ្វើប្រតិបត្តិការបង្ការ ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមកន្លែងធ្វើអាជីវកម្ម និងតាមដងផ្លូវនានា ដើម្បីធានាអោយបាន នូវសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងការប្រកបអាជីវកម្ម និងដំណើរកំសាន្ត នៅក្នុងអំឡុងពេលបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។