អហ.ស្វាយរៀង៖ នៅវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មានករណីអគ្គិភ័យកើតឡើង នៅអគារបុគ្គលិក កាស៊ីណូ ម៉ុក បាយ នៅក្រុង បាវិត ខេត្តស្វាយរៀង ដែលបណ្តាលឲ្យខូចខាត គ្រែ ពូក ចំនួន០៤ និង សម្ភ រ: ប្រើប្រាស់ ក្នុងបន្ទប់នេះទាំងស្រុងក្នុងបន្ទប់លេខ១៤ ជាន់ទី៣។
បើតាមកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា មូលហេតុឆេះ ឆ្លងចរន្ត អគ្គីសនី។
ក្នុងប្រតិបត្តការ នេះ បានប្រើប្រាស់ រថយន្តពន្លត់ អគ្គីភ័យចំនួន ០៣ គ្រឿង ( អាវុធហត្ថ ០២គ្រឿង និង នគរបាល ០១គ្រឿង) ដោយបច្ចុប្បន្នអគ្គិភ័យបានរត់ទាំងស្រុង៕