You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យការងារសហការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគទី១

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យការងារសហការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគទី១

ភ្នំពេញ៖ព្រឹកថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៧នៅសាលប្រតិបត្តិការអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំត្រួតពិនិត្យការងារសហការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌអោយយោធភូមិភាគទី១កងទ័ពជើងគោក។

ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ឯកឧត្តមស្នងការ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្តក្រុងនិងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធក៏អញ្ជើញចូលរួមក្នុងពិធីប្រជុំនោះផងដែរ៕