អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឿន ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួលក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្តឹងឈ្មោះ ស៊ីម ជែម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពីបទប៉ុនប៉ងមនុស្សឃាត កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាយោងតាមពាកយបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា : មុនពេលកើតហេតុនៅវេម៉ោង៧យប់ជនសង្ស័យបានផឹកស្រាជាមួយនិងជនរងគ្រោះនៅផ្ទះជនសង្ស័យផឹកចុះផឹកឡើងពេលនោះក៏មានការឈ្លោះក្រកែកគ្នាពេលនោះជនសង្ស័យបានរត់ទៅយកកាំបិតផ្គាក់ពីក្នុងផ្ទះកាប់ទៅលើជនរងគ្រោះត្រូវចំនួន២កាំបិត មួយកន្លែងចំដៃស្តាំបណ្តាលឲ្យដាច់សរសៃនិងបាក់ឆ្អឹងសាច់ចេញពីគ្នាមួយកន្លែងទៀតត្រូវត្រង់ចង្កេះបណ្តាលឲ្យមានរបួសប្រវែង១០សង់ទីម៉ែត្រក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទ់ៀតថាក្រោយពីទទួលបានពាក្យបណ្តឹងហើយលោកបានចាត់ឲ្យលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះជនសង្ស័យតែម្តងហើយបញ្ជូនមកអាវុធហត្ថខេត្តដើម្បីធ្វើការសាសួរ។ នៅមុខអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ក្រោយពេលសួរចំលើយរួចជនសង្ស័យត្រូវបានកសាងសុំនំរឿងដើម្បីបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់ហើយ៕
