បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដម មេញ្ជាការ អមដំណើរដោយលោកមេបញ្ជាការង និងនាយទាហាន នៃកងរាជអាវុធហត្ថ បានចុះសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីយោធាដែលចូលនិវត្តន៍ម្នាក់ឈ្មោះ ចំ លឿត ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធី ប្រាង អាយុ៣៩ឆ្នាំ ត្រូវបានអង្គភាពអាវុធហត្ថខេត្ត និងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តសាងសង់ផ្ទះជូន០១ខ្នង ធ្វើអំពីឈើ ជញ្ជាំងក្ដា ដំបូលស័ង្កសី ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រ ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លា ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ថា ក្នុងការសាង់សង់ផ្ទះជូនដល់អតីយុទ្ធជន គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម នាយរងសេនាធិការចម្រុះ និងជាប្រធានលេខាធិការអចិន្ត្រៃអតីតយុទ្ធជនកម្ពុជា ត្រូវយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងចុះជួយដល់យោធិនចូលនិវត្តន៍ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានចុះសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីយោធាដែលចូលនិវត្តន៍
- Post author:Sery Vutha
- Post published:November 6, 2017
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ