បាត់ដំបងៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញស្រាវជ្រាវពត៌មានសន្តិសុខ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប៉ោ សុខឃាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង។
ពិធីនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរង និងសិក្ខាកាម ដែលមានការពាក់ព័ន្ធសរុបចំនួន៤១នាក់។