អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ រ័ត្ន សិលា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យព ពីបទរំលោភសេពសន្ថវ:ប្រព្រឹត្តដោយមានស្ថានទម្ងន់ទោសកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៥ នៅចំណុចរ៉ាចាស់ ស្ថិតក្នុងភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុុងប៉ោយប៉ែតដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងដោយមានការចង្អុលបង្ហាញពីជនរងគ្រោះផងនោះទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាជនសង្ស័យទាំង៣នាក់នោះមាន១/ឈ្មោះ សោ ពេទ្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ ក្រុុងប៉ោយប៉ែត ២/ឈ្មោះ រ៉ា ថុល ភេទប្រុុស អាយុ១៨ ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ៣/ឈ្មោះ តឹក ចឺម ភេទប្រុុស អាយុ២០ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថានៅម៉ោងកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការលុះជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ រ៉ា ថុល និងឈ្មោះ តឹក ចឺម បានយកកូនកាំបិតមកភ្ជង់ជនរងគ្រោះហើយបាននាំជនរងគ្រោះចូលទៅក្នុងអាគាររ៉ាចាស់រួចគំរាមឲ្យជនរងគ្រោះប្រើប្រាស់គ្រឿងញៀនហើយថើបច្របាច់សព្វសាច់លើរូបរាង កាយរបស់ជនរងគ្រោះមួយសន្ទុះក្រោយមកទើបជនសង្ស័យ ឈ្មោះ សោ ពេទ្យ ដែលជាបក្សពួកជនសង្ស័យម្នាក់ទៀតមកដល់់បានដឹកជនរងគ្រោះទៅរោងយាមមួយកន្លែងនៅមុខវត្តបាលិលេយ្យដោយទៅជាមួយឈ្មោះ រ៉ា ថុល បន្ទាប់មកឈ្មោះ សោ ពេទ្យ បានបាប់បង្ខំជនរងគ្រោះរំលោភបានសម្រេចក្នុងពេលនោះតែម្តង។ ក្រោយពេលកើតហេតុរួចជនសង្ស័យទាំង៣នាក់នោះបានគេចខ្លួនបាត់លុះនៅថ្ងៃទី១៧ទើបកម្លាំងអាវុធហត្ថចាប់បានយកមកទីបញ្ជាការអាវុធហត្ថខេត្តដើម្បីសាកសួរ នៅមុខអាវុធហត្ថជនសង្ស័យទាំង៣នាក់នោះបានឆ្លើយសារភាពថាពួកគេពិតជាបានរំលោភជនរងគ្រោះពិតប្រាកដមែន។ជនសង្ស័យទាំង៣នាក់នោះត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
