ប៉ៃលិន: នៅវេលាម៉ោង១៣ និង០០ នាទីរសៀលថ្ងៃទី០៦ វិច្ឆិកា ២០១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងសហការី បាននាំយក ថវិកាសប្បុរស ដែលបានមកពីការចូលរួមបរិច្ចាក របស់បងប្អូនកងរាជអាវុធហត្ថខេត្ត ចំនួន១.៦០០.០០០ ៛ ( មួយលានហុកសិបម៉ឺនរៀល ) ទៅជូន លោកវរសេនីយ៍ទោ កូ សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ទទួលការងារយុត្តិធម៌ ដែលបានវះកាត់ពោះដោយជម្ងឺ ធ្លាក់ពោះវៀន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរឯកឧត្ដម មេបញ្ជាការ ក៏បានធ្វើការជូនពរអោយលោកវរសេនីយ៍ទោ កូ សន ឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីឆាប់បានចូលបម្រើការងារជូនអង្គភាពវិញ ។