You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ញើញប្រគល់ផ្ទះពីរខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន

លោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ញើញប្រគល់ផ្ទះពីរខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន

កណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងជាអនុប្រធានអតីតសមាគមយុទ្ធជន បានដឹកនៅមន្ត្រីក្រោមឱវាទ និអញ្ជើញចុះសួរសុខទុក្ខ និង ប្រគល់ផ្ទះចំនួន២ខ្នងមានទំហំ ៥មែត្រគុណនិង ៨មែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជូនដល់គ្រួសារអតីតសមាគមយុទ្ធជន៖
១-ឈ្មោះ ភួង ឆន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរជនពិការ នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
២-ឈ្មោះ ត្រឹង សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ពិការ)។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ សំ តុលា បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង បាននាំយកថវិការ សំភារៈប្រើប្រាស់ និងគ្រឿងបរិភោគ ឧបភោគ មួយចំនួនចែកជូនគ្រួសារជួបការលំបាក និងទីទល់ក្រចំនួន ២២គ្រួសារ រួមមាន អង្ករ ទឺកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី សរុបថវិការ ៣ ៤២០ ០០០រៀល (បីលានសែសិបពីរមុឺនរៀល) ។

ក្រុមគ្រួសារអតីតសមាគមយុទ្ធជនមានសេចក្តីត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនសម្តច ហ៊ុន សែន និង សម្តេចគតិព្រឹត្តបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំអតីសមាគមយុទ្ធជន គ្រប់លំដាប់ថ្នាក់សូមអោយមានសុខភាពល្អ ដើម្បីដឹកនាំប្រទេសជាតិអោយរីកចំរើននិងមានសុខសន្តិភាពជារៀនរហូត ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូប។