កំពង់ស្ពឺ៖ ព្រឹកថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំ ការពារសន្តិសុខក្នុងពិធីប្រារព្ធខួបទី៦៤ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលនិងប្រព្រឹត្តទៅនៅវិទ្យាស្ថានទ័ពជើងគោកក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងក្នុងកិច្ចប្រជុំផែនការការពារនោះថា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព របៀបរៀបរយសាធារណៈក្នុងពិធីជូន សម្តេច ឯកឧត្តម លោក លោកស្រី ជាភ្ញៀវជាតិ-អន្តរជាតិ បណ្តាអង្គភាពត្រូវចាត់ចែងប្រមូលផ្តុំកម្លាំង បែងចែកភារកិច្ច សហការជាគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ ។ ឧត្តមសេនីយ៍ឯក បានបន្តថា មេបញ្ជាការតាមអង្គភាពនីមួយៗ ត្រូវពង្រឹងកងកម្លាំងក្រោមឱវាទឲ្យលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ខ្ពស់គ្រប់សភាពការណ៍ចំពោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារតាមដងផ្លូវ ទីប្រជុំជន អប់រំម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ រោងចក្រ មណ្ឌលពានិជ្ជកម្ម និងផ្សាទំនើប ដើម្បីការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ និងអន្តរជាតិឲ្យបាន១០០% នាឱកាសនោះ ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំដែលត្រូវប្រត្តិបត្តិការណ៍ការពារក្នុងពិធីនោះមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ចាការរងលើផ្ទៃប្រទេសជាប្រធាន លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន អនុប្រធាន ឧត្តមសេនីយ៍ទោ ណឹប សុវិសាល អនុប្រធាន លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ សមាជិក លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំបង់ស្ពឺសមាជិក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលសមាជិក ។