You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គផ្សព្វផ្សាយជំនាញការងារជ្រាវជ្រាវព័ត៌មាន សន្តិសុខ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គផ្សព្វផ្សាយជំនាញការងារជ្រាវជ្រាវព័ត៌មាន សន្តិសុខ

កំពត៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គផ្សព្វផ្សាយជំនាញការងារជ្រាវជ្រាវព័ត៌មាន សន្តិសុខ និងការងារបង្រ្កាបបទល្មើស ធនធានធម្មជាតិ ឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរបច្ចេកទេស សន្តិសុខ នាយការិយាល័យចំណុះមន្ទីរបច្ចេកទេសសន្តិសុខ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធាន
ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។