កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំផ្សព្វ
ផ្សាយសភាពការណ៍ថ្មីៗ និងការការពារសន្តិសុខ ពិធីមិទ្ទីញអបអរ
សាទរ ខួបអនុស្សាវរីយ៍លេីកទី៦៤ ទិវាកំណេីត
កងយោធពលខេមរៈភូមិន្ទ នៅវិទ្យាស្ថានទ័ពជេីង
គោក (ថ្លុកតាសេក) ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្នុងស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។