You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន​នៅ​​ស្រុកថាឡាបរិវ៉ាត់

ឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន​នៅ​​ស្រុកថាឡាបរិវ៉ាត់

អហ.ស្ទឹងត្រែង​​៖ នៅថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលាម៉ោង​១០​និង​៣០នាទី កម្លាំងកងរាជ​អាវុធហត្ថបានបង្ក្រាបករណី ​ជួញដូរគ្រឿងញៀន ត្រង់ចំណុច ចូលវ៉ើនខាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។​
ជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ វ៉ា ធា ភេទប្រុស អាយុ44 ជនជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងនោះសមត្ថកិច្ចជំនាញបានចាប់ដកវត្ថុតាង ថ្នាំញៀម្សៅមេតំហ្វេតាមីន ទម្ងន់812,3g ទូរស័ព្ទចុចពិល01 បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការ​​តាមនីតិវិធី៕
851333994_41354_1862428438283769613

851335699_41172_14512235603517042947

851316794_22058_863915773763603040