ស្វាយរៀង៖ នៅវេលាម៉ោង ២៣ និង ៥៥ នាទីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួល
ផែននគរបាលយុត្តិធម៌ និងដោយមានការសម្រួលនីតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញានៃអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិ
ការបង្ក្រាបមុខសញ្ញា រក្សាទុកឬ ជួញដូរដោយខុសច្បាប់
នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុសរួមមាន៖
១-ឈ្មោះ យូ យាំងហ៑ុង ភេទប្រុស អាយុ ៤៣ ឆ្នាំជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ប៉ែន ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំជនជាតិវៀតណាម មុខរបរ ជាងសំណង់ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់ ( ធំ ០៥ កញ្ចប់ តូច ០១កញ្ចប់ ) មានទម្ងន់ ៧០៣ ក្រាម (គិតទាំងសំបកវេចខ្ចប់)
២-ថ្នាំគ្រាប់ចំនួន ០៣ ដុំធំស្មើនិង ៦៦៩ ក្រាម គិតទាំងសំបកវេចខ្ចប់
៣-ទូរសព្ទដៃចំនួន ០៥គ្រឿង
៤-ប្រាក់ដុល្លារ ចំនួន ២០០ ដុល្លារ
៥-ប្រាក់រៀល ចំនួន ៥៧ ៥០០៛
៦-សម្ភារៈសម្រាប់សេពគ្រឿងញៀនចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជរាជអាវុធហត្ថខេត្ត ដើម្បីបន្តតាមនិតិវិធី ។