ស្វាយរៀង៖ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានសម្របសម្រួលនីតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង ២៣ និង ៥៥ នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការ បង្រ្កាបមុខសញ្ញា រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ យូ យាំងហ៊ុង ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ ទីលំនៅបច្ចុប្បន្ន សង្កាត់អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២-ឈ្មោះ ប៉ែន ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទូលគោគ រាជធានីភ្នំពេញ។
ចាប់យកវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ធំ ទម្ងន់ ៦៦៥,១ ក្រាម
២-ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ០១ កញ្ចប់ ទម្ងន់ ៦៣៦,៨ ក្រាម
៣-ទូស័ព្ទដៃចំនួន ០៥ គ្រឿង
៤-ប្រាក់រៀលចំនួន ៥៧ ៥០០ រៀល
៥-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ០១សន្លឹក និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនរូច និងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមបញ្ជាផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរងទទូលការងារគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានធ្វើប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញារក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុចបន្ទប់លេខ ៨០២ ខុនដូរ CAXSA ជាន់ទី ០៨ ក្រុម ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ០៤នាក់៖
១-ឈ្មោះ ចឹង ង៉ុកថាន់ ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករ មានទីលំនៅ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២-ឈ្មោះ ទិន ធីង៉ុកធី ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ ទីលំនៅបច្ចុប្បន្នភូមិកាំប៉ិញ ឃុំកាំយ៉ាង ស្រុកហ្គាវយ៉ាវ ខេត្តតៃនិញ ប្រទេសវៀតណាម។
៣-ឈ្មោះ ង ត្រឹងអាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិជាងថាំង ឃុំធីត្រឹងវិញហឹង ស្រុកវិញហឹង ខេត្តឡុងអាន ប្រទេសវៀតណាម។
៤-ឈ្មោះ សុខ សុភ័ក្រ (ហៅសឺ) ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរជាងតុទូ មានទីលំនៅបច្ចុប្បន្នសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
១-ម៉្សៅម៉ត់ពណ៌ស (សង្ស័យថ្នាំញៀន)ចំនួន ០៦ កញ្ចប់ ទម្ងន់ ២.៥៧៧,៩ ក្រាម
២-ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ០១ កញ្ចប់ ទម្ងន់ ៣២២,១ ក្រាម
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
៤-ទូរស័ព្ទដៃចំនួន ០៣ គ្រឿង
៥-ប្រាក់ដុល្លាចំនួន ៦០០ ដុល្លា
៦-ប្រាក់រៀលចំនួន ៣០.០០០ រៀល
៧-ប្រាក់វៀតណាមចំនួន ២០០.០០០ដុង
៨-ខែ្សកលោហៈធាតុពណ៌លឿងចំនួន ០១ ខ្សែ និងបណ្តោង ០១
៩-នាឡិកាដៃចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។