You are currently viewing លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើពិធីចែកអាវរងាដល់នាយ នាយរងអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើពិធីចែកអាវរងាដល់នាយ នាយរងអាវុធហត្ថ

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ រ៉ានី ហ៊ុន សែន ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត ។