ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៥ និង ៣៧ នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងស្នាក់ការសន្តិសុខ ៧២២ ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម សាវី ប្រធានស្នាក់ការ សន្តិសុខ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ បានចុះបង្ក្រាបការដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលគ្មានលិខិតអនុញ្ញាត នៅលើផ្លូវជាតិលេខ7A មុខស្នាក់ការភូមិ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ឃាត់រថយន្តចំនួន ០២ គ្រឿង ដឹកឈើលេខ២ (ក្តា) ចំនួន ១១៥ សន្លឹក (មិនទាន់វាស់វែង)និងឃាត់ខ្លួនជនសង្ស័យ ០២ នាក់។
ឈើបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់យករក្សាទុក ជនសង្ស័យទាំងពីរនាក់ធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹក
ជញ្ជូនបទល្មើសព្រៃឈើ និងប្រគល់រថយន្តឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។