ព្រៃវែង៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ លឹម ឆាយ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងបាននាំយកថវិកាជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាកក្រុមគ្រួសារ ចំនួន ២ លានរៀល លោវរសេនីយ៍ឯក ក៏បានជូនពរលោក លឹម ឆាយ អោយបានឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការ ជូនអង្គភាពវិញ។ លោកវររសេនីយ៍ឯក ក៏បានសួរសុខទុក្ខ អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ក្នុងបន្ទប់ជិតខាងចំនួន ០៩ នាក់ និងបានផ្តល់ថវិកា ក្នុងម្នាក់ ៥០០០០ រៀលផងដែរ ។
