You are currently viewing លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចែកអំណោយ ដល់យោធិនចូលនិវត្តន៍ ដែលជួបការលំបាក

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចែកអំណោយ ដល់យោធិនចូលនិវត្តន៍ ដែលជួបការលំបាក

ស្ទឹងត្រែង៖ នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចែកអំណោយ មានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ជូនដល់អតីតយោធិនតាំងពីឆ្នាំ១៩៧៩ ចូលនិវត្តន៍
ពិកា (ស្នាមរបួសដោយសារគ្រាប់ពេញខ្លួន) ថែមទាំងប្រពន្ធមានជម្ងឺទៀត។ អតីតយោធិនមានឈ្មោះ សៀម សុផល ភេទប្រុស អាយុ ៦០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលកាលពីវេលាម៉ោង ០៩ និង ០០ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កម្លាំងអង្គការការពារ បរិស្ថានខេត្តស្ទឹងត្រែង បានឃាត់ឈើ (គល់ធ្នង់) មួយចំនួន ដឹកតាមទូក ជំរិតទារយកប្រាក់របស់គាត់ ដែលគាត់បានគាស់ ពីចម្ការផ្ទាល់ខ្លួនរបស់គាត់ ដើម្បីយកមកដោះស្រាយជីវភាព (ទិញ
អង្ករហូប) ដោយឃើញសភាពបែបនេះ ជំនាញរដ្ឋបាលព្រៃឈើ ស្ទឹងត្រែង ធ្វើការប្រគល់ឈើ និងទូកជូនគាត់វិញផងដែរ។