បន្ទាយមានជ័យៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨និង០០នាទី លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកមេបញ្ជាការរង នាយរងសេនាធិការ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើននាក់ បានអញ្ជើញចូលរួមគោរពវិញ្ញាណខ័ន្ធ និងដង្ហែរ សពលោក សុិន អ អតីតប្រធាន គណៈកម្មាធិការប្រជាជនស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតដល់ រដ្ឋកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា (ពីឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ១៩៩៩) ទើបចូលនិវត្តន៍។
លោក ស៊ិន អ បានទទួលមរណៈភាពនៅថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៧ វេលាម៉ោង១១និង០០នាទី ដោយជារាពាធក្នុងជន្មាយុ៧៩ឆ្នាំ ស្ថិតក្នុងភូមិគាប សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះដែរអង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភក្នុងពិធីបុណ្យសពលោក ស៊ិន អ មានដូចជា៖ អង្ករ ចំនួន០៥ការ៉ុង, មីម៉ាម៉ា០២កេសធំ, ភេសជ្ជៈបាកាស០៣កេស, ទឹកផ្លែឈើចម្រុះ១០កេស, នំ០២ធុង, ទឹកក្រូចដប១១យួរ, និងថវិកាចំនួន ៣.០០០.០០០៛ (បីលានរៀល)ផងដែរ៕