You are currently viewing អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី​ ៦៤​ ទិវាកំណើតកងយោធពលខេមរភូមិន្ទ​ ​

អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី​ ៦៤​ ទិវាកំណើតកងយោធពលខេមរភូមិន្ទ​ ​

ភ្នំពេញ៖​ ព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ អញ្ជើញជាអធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី​ ៦៤​ ទិវាកំណើតកងយោធពលខេមរភូមិន្ទ​ (០៩.វិច្ឆិកា.១៩៥៣-០៩.វិច្ឆិកា.២០១៧)​។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ឯក​ មេបញ្ជាការរង​ លោកនាយរងសេនាធិការដ្ឋាន​ ស្នងការ​ ស្នងការរង​ វរអន្តរាគមន៍​ នាយ​ នាយរងការិយាល័យ​ និងនាយអាវុធហត្ថជាច្រើនរូបទៀត។