កំពត៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០១៧ ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង និង នាយរងសេនាធិការ ប្រធាន ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ខានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កែវ សុផល ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច
- Post author:Sery Vutha
- Post published:November 13, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ