សៀមរាប: នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងៃទី១៣ វិច្ឆិកា ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយក ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប ដែលត្រូវរបួសក្នុងពេលបំពេញបេសកកម្មចុះបង្រ្កាបបទល្មើស និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្រ។