បាត់ដំបង៖ អនុវត្តតាមផែនការណែនាំរបស់ លោកនាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រតិបត្តិការឃាត់រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលដឹកសត្វព្រៃចំនួន ០២ គ្រឿង ។ ការចាប់រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំដឹកសត្វព្រៃនេះ ធ្វើឡើងនៅវេលាម៉ោង ០០ និង ៣០ រំលងអធ្រាត្រ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលខ ៥ ស្ថិតនៅក្នុងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង ។
វត្ថុតាងរូមមាន ៖
១- សត្វអណ្តើករស់ចំនួនបីការ៉ុងពីរកេសស្មើ ២៤០ គីឡូក្រាម
២-សត្វពស់វែករស់ចំនួនមួយកេសស្មើនិង ២៧ គីឡូក្រាម
៣-សត្វពស់ចាន់ល្មមមួយកេស ១៤ គីឡូក្រាម
៤-សត្វកន្ធាយរស់បួនកេសស្មើ ៩៥,៥ គីឡូក្រាម
៥-សត្វប្រវឹកងាប់មួយកេស ៤៦ គីឡូក្រាម។
៦-រថយន្តក្រុងចំនួន ០២ គ្រឿងពាក់ស្លាកលេខភ្នំពេញ ៣C3901 និងមួយគ្រឿងទៀតពាក់ស្លាកលេខកោះកុង 3A0492 ។
ឃាត់ខ្លួនអ្នកបើកបរនិងព្រូព្រមទាំងម្ចាស់សរុបចំនួន ០៥នាក់រួមមមាន៖
១-ឈ្មោះ អ៊ឹម សុជា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរបើកបរ
២-ឈ្មោះ ប៉ុម សាវុធ ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរបើកបរ
៣-ឈ្មោះ សឿង រដ្ឋា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរព្រូឡាន
៤-ឈ្មោះ សៀង ហ៊ុយសុជា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរព្រូឡាន
៥-ឈ្មោះ ជូ ហន ភេទប្រុស អាយុ ៥០ ឆ្នាំជាម្ចាស់សត្វព្រៃ។
តាមចម្លើយសារភាព របស់អ្នកបើកបរ និងម្ចាស់សត្វព្រៃ បានសាភាពថា សត្វទាំងអស់ដឹកចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ហើយកាដឹកនេះបាន ២០ ជើងមកហើយ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បានប្រគល់អោយជំនាញខណ្ឌ រដ្ឋបាលព្រៃឈើ ចាត់ការតាមច្បាប់។