អហ.កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ សហការណ៍ជាមួយនិង កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះបង្ក្រាបកន្លែងជល់មានមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៥នាក់ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ។
ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ ដឹកនាំកម្លាំងជំនាញដោយលោកវរៈសេនីយ៍ឯក ឡុង ទិត្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយចុះបង្ក្រាបករណីជល់មាន់ នៅចំណុចភូមិក្នុងវាំងឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ព្រមទាំងរឹមអូលមាន់ជល់០១ក្បាល ម៉ូតូចំនួន03គ្រឿង កៅអី10.កៅស៊ូតង់01.ក្រណាត់ហំពទ្ធ័សៃវៀន01.ជណ្តើរ01រទេះអូស01និងសម្ភារះសំរាប់លេងជល់មាន់មាន់និងឃាត់មនុស្សបាន ៥នាក់ ។
មនុស្ស០៥នាក់ដែលលេងល្បែងជល់មាន់ខុសច្បាប់នេះ មានឈ្មោះ
1/ឈ្មោះ មាស រ៉ាវុទ្ធ ហៅ(ប្រិយ)ភេទប្រុសអាយុ34ឆ្នាំមុខរបលក់ដូរមានទីលំនៅភូមិសង្កាត់ទួលសង្កែខណ្ឌ័ឬស្សីកែវភ្នំពេញ(ជាម្ចាស់សៃវៀន)
2/ឈ្មោះប៉ូណា គីមហុង ភេទប្រុសអាយុ20ឆ្នាំមុខរបសិស្សរស់នៅភូមិព្រែកតាកូវស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(អ្នកជល់មាន់)
3/ឈ្មោះម៉ី សារ៉ុងអាយុ26ឆ្នាំមុខរបម៉ូតូឌុបភូមិចំបក់មាសឃុំផ្សាដែកស្រុកពញាឮខេត្តកណ្តាល
4/ឈ្មោះប្រុស.ឧត្តមភេទប្រុសអាយុ26ឆ្នាំម៉ូតូឌុបនៅភូមិក្រែឃុំចំប៉ីស្រុកបាទីខេត្តតាកែវ
5/ឈ្មោះ អោ ចាន់ថន ភេទប្រុសអាយុ28ឆ្នាំម៉ូតូឌុបនៅភូមិជ្រោយ ឬស្សីឃុកំពង់លួងស្រុកពញាឮខេត្តកណ្តាល ។
វត្ថុតាង និងមនុស្សមនុស្សបញ្ចូនទៅកាន់កងរាជអាវុធហ្ថខេត្ត ដើម្បីសួរនាំ ចាត់ការទៅតាមផ្លូវច្បាប់ ៕