កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្អាង ចុះសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង និងលោកគ្រូអ្នកគ្រូ បានចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន នៅចំណុចវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល ដែលមានសិស្សានុសិស្ស ចូលរួមស្តាប់ការអប់រំផ្សព្វផ្សាយចំនួន ១១៤៩ នាក់ ស្រី ៦៤០ នាក់ និងមានការជូនរង្វាន់ ដល់សិស្សដែលរៀនពូកែ ជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ចំនួន ៧៥ នាក់ ស្រី ៦២ នាក់ មានសៀវភៅបុិចបន្ទាត់សម្ភារៈគណិតវិទ្យា។
