You are currently viewing លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧

រាជធានីភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង២ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយការិយាល័យ មេបញ្ជាការ វរកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៧៨នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការផ្សព្វផ្សាយនូវអនុសាសន៍ទាំងស្រុង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដល់អង្គប្រជុំទាំងមូលផងដែរ។

លោកឧត្តមសេនីយ៍ឯក ក៏បានធ្វើការកោតសរសើរទៅដល់សម្ថកិច្ចដែលពាក់ព័ន្ធក្នុងកិច្ចការងារ ការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅដោយជោគជ័យ និងការងារបង្ក្រាបបទល្មើសឃាតកម្ម ប្លន់ និងគ្រឿងញៀន។