សៀមរាបៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីត្រួតពល លើផែនការ ការពារទប់ស្កាត់បទល្មើស និងធ្វើការផ្សព្វផ្សាយនូវអនុសាសន៍ទាំងស្រុង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។