You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ កោះអញ្ជើញនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មកប្រជុំ ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការការងាររបស់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ កោះអញ្ជើញនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មកប្រជុំ ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការការងាររបស់កងរាជអាវុធហត្ថ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននិងកំពុងប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការការងាររបស់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

អង្គពិធីនេះមានការអញ្ជើញធ្វើបទឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ និងមានចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមសរុបចំនួន ១២០នាក់ផងដែរ។