You are currently viewing លោកវរសេនីយ៍ឯក ឈួន គឹមសាន ដឹកនាំប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ

លោកវរសេនីយ៍ឯក ឈួន គឹមសាន ដឹកនាំប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ

ព្រៃវែង៖ ព្រឹកថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជំុ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការលេខ ០៥២/២០១៧ ផ.ក​​ និងចាក់ផ្សាយប្រសាសន៍ ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​​​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជំុកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល​ សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការចូលរួមពី នាយ នាយរង ពលទាហាននៃកងរាជអាវុធហត្ថសរុបចំនួន ១៦៧ នាក់ ក្នុងនោះកម្លាំង គ ចល័តលេខ៥ ចំនួន ២៤ នាក់ផងដែរ។