You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ក្រចេះ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ  បានដឹកនាំប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការលេខ ០៥២/២០១៧ ផ.ក​​ ព្រមទាំងចាក់ផ្សាយប្រសាសន៍ ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​​​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិច នៅទីក្រុងម៉ានីល​ សាធារណរដ្ឋហ្វីលីពីន។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាននាយទាហារងនៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន១៩០។