You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការលេខ ០៥២/២០១៧ ផ.ក ព្រមទាំងចាក់ផ្សាយប្រសាសន៍ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយយកចិត្តទុកដាក់ខ្ពស់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុងស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ។