You are currently viewing លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ ទទួលបន្ទុកការងារទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួល ផែនយុត្តិធ៌មកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ឆ្នាំ២០១៧។ ព្រមទាំងចាក់ផ្សាយប្រសាសន៍ ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង នាយ នាយរងការិយាល័យនិងនាយទាហាន ពលទាហានចំណុះស្នងការដ្ឋានផែនកសាងកម្លាំងជាច្រើនរូបទៀត។