មណ្ឌលគិរី៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការលេខ ០៥២/២០១៧ ផ.ក ព្រមទាំងចាក់ផ្សាយប្រសាសន៍ ទំាងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាននាយទាហារង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ហែម បូណារ៉ែល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:November 15, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ