ពោធិ៍សាត់៖ នៅវេលាម៉ោង ២៣ និង ០០ នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការនរគបាលក្រុង បានចុះបង្ក្រាបកណរណីជួញដូរគ្រឿងញៀន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។
១-ឈ្មោះ សុខ ផេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២-ឈ្មោះ ស៊ូ សំបូរ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិសំលាង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដកហូតវត្ថុតាងរួមមាន ៖
១-ម្សៅក្រាមពណ៌ស ចំនួន ២២ កញ្ចប់តូច និង ០២ កញ្ចប់ធំ ទម្ងន់ ២២,៤៨ ក្រាម ។
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៣-ពូថៅ ០១
៤-កូនកាំបិតបត់ ០១
៥-កាបូបស្ពាយ ០១
៦-ម៉ូតូ ០១ គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ។