ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយ លោកអនុសេនីយ៍ទោ មាន វិចិត្រ ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចវាលឥទ្រា ស្ថិតក្នុងភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ដោយឃាត់ម៉ូតូចំនួន ១៣ គ្រឿង ដឹកឈើប្រភេទ (ធ្នង់) ចំនួន ៩៧ កំណាត់ ស្មើនិង ១០៣០ គីឡូក្រាម ០.៧៩២ ម៉ែត្រគូប ។
បច្ចុប្បន្ន ឈើប្រគល់ឲ្យផ្នែក រដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវ៉ាញ រីឯម្ចាស់ម៉ូតូកម្លាំងធ្វើការអប់រំ រួចប្រគល់ម៉ូតូឱ្យទៅលំនៅដ្ឋានវិញ។